You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៦នាក់

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៦នាក់

ព្រៃវែង៖ ក្រោយពីទទួលបានបទបញ្ជារពី លោក ឧត្តមសេនិយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងបានការសម្របសំរួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ២៣ និង ៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសាង សហការជាមួយជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ត្រី កែប រតនា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកមេសាង បានចុះបង្ក្រាបបទល្មើសគ្រឿងញៀណ នៅមុខផ្ទះសំណាក់ផ្កាយព្រឹកស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាងខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់៖
១.ឈ្មោះ ឃន សីហា ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
២.ឈ្មោះ នឿន វណ្ណៈ ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឬស្សីទ្វារ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
៣.ឈ្មោះ ឈប់ វាស្នា ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិក្រសាំងក្ត្រែ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
៤.ឈ្មោះ ម៉ន កក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិ ឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង។
៥.ឈ្មោះ ខ្លូន ចាន់សុខជា ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឬស្សីសាញ់ ឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
៦.ឈ្មោះ ពេញ ពុំ ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមព៌ណសចំនួន ០៣កញ្ចប់
-ទូរស័ព្ទ ០៦គ្រឿង
-ចិញ្ជៀនលោហះធាតុព៌ណលឿងមួយវង់
-នាឡិការដៃមួយ
-ម៉ូតូ ០៤គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។