ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកដោយ លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការស្រុក វាលវែង បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដោយរឹបអូសរថយន្តរ៉េវ (បាកុង) ០១ គ្រឿង និងត្រាក់ទ័របង្កុង ០១ គ្រឿង
បច្ចុប្បន្នវត្ថុតាងរថយន្តរ៉េវបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង ទ្រាក់ទ័ររក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង។