ពោធិ៍សាត់៖ នៅវេលាម៉ោង ១៥ និង ២០ នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងអាវុធហត្ថស្រុកវាលវែង ដឹកដោយលោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្ក្រាបបទល្មើសព្រៃឈើនៅភូមិ ចំការជ្រៃខាងត្បូង ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹបអូសរថយន្តរ៉េវ (បាកុង) ០១ គ្រឿង ម៉ាស៊ីនរ៉ៃ ចំនួន ០៥ គ្រឿង ។ រថយន្តបានកាត់កម្ទេចចោល ចំណែកម៉ាស៊ីនរ៉ៃដុតកម្ទេចចោលនៅនឹងកន្លែង។