You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌចំការមន ដែលមានជំងឺ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌចំការមន ដែលមានជំងឺ!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោក វរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសសួរសុខទុក្ខនោះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាចំនួន ៤លានរៀល ទឹកសុទ្ធ 0៤ កេស ទឹកដោះគោបឺត 0៣កេស ទឹកផ្លែឈើ 0១កេស និង ផ្លែឈើស្រស់ 0១កន្ត្រក ជូនដល់អ្នកជំងឺ ជាអំណោយសួរសុខទុក្ខនិងជាការចែករំលែកសម្រាលបន្ទុកក្នុងការ ព្យាបាលជំងឺ ព្រមទាំងបានសំណេះសំណាលផ្តាំផ្ញើសូមថែរក្សាសុខភាពឲ្យបានហ្មត់ចត់ និងជួបជាមួយគ្រូពេទ្យឲ្យបាន ទៀងទាត់ផងដែរ។