You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែកក្កដា ឆ្នាំ២០១៩

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែកក្កដា ឆ្នាំ២០១៩

ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២៤​ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី០៤ ខែកក្កដា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យផែនការលេខ ៣១/២០១៩ផ.ក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែកការ វគ្គបំប៉នការពារសន្តិសុខ​ រក្សាសណ្តាប់ធ្នាប់សម្រាប់ត្រៀមអនុវត្តដីការរបស់តុលាការ,ត្រួតពិនិត្យផែនការ​ ការពាសន្តិសុខ​ រក្សាសុវត្ថិភាព​ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ស្តីពីការការងារការពារសន្តិសុខថ្វាយព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ យាងសួរសុខទុក្ខ​ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅភូតានក​ ឃុំភក្តី​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។