You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី សំណេះសំណាលជាមួយកម្មសិក្សាការី ដែលត្រូវបញ្ជូលទៅបណ្តុះបណ្តាលជំនាញនៅប្រទេសវៀតណាម!

ឧត្តមសេនីយ៍ទោ នាង សុជីវី សំណេះសំណាលជាមួយកម្មសិក្សាការី ដែលត្រូវបញ្ជូលទៅបណ្តុះបណ្តាលជំនាញនៅប្រទេសវៀតណាម!

ភ្នំពេញ៖ ដោយមានការអនុញ្ញាតិពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់នាយទាហាននៃកងរាជអាវុធហត្ថ ២០រូប ដែលត្រូវបញ្ជូនទៅបណ្តុះបណ្តាលរយៈពេល៣ខែ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយផ្អែកតាមផែនការសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវ គោរពវិន័យ បទបញ្ជា គោរពពេលវេលា រក្សាសាមគ្គីភាព រក្សាកិត្តិយសសេចក្តីថ្លៃថ្នូរប្រទេសជាតិ កិត្តិយសកងរាជអាវុធហត្ថ ខិតខំប្រឹងប្រែងរៀនសូត្រ មានចម្ងល់ត្រូវហ៊ានសួរគ្រូនិងមិត្តភ័ក្រ្ត មានទំនាក់ទំនងល្អជាមួយគ្រូបង្រៀន មិត្តភ័ក្រ្តទាំងអស់ ជាមួយនោះត្រូវយកទៅជាមួយនូវឯកសណ្ឋានឱ្យបានគ្រប់ ឯកសារពាក់ព័ន្ធ និងជូនពរដល់បងប្អូនសិក្ខាកាមទាំងអស់ សូមឱ្យមានសុខភាពល្អ មានសុវត្ថិភាពទាំងទៅទាំងមក និងទទួលបានជោគជ័យក្នុងវគ្គសិក្សា។