ប៉ៃលិន៖ នៅរសៀល ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិ កងរាជអាវុធហត្ថខេត្ត ចំនួន ១០០០.០០០រៀល ប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ឯក សូ ធារិទ្ធ នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលភរិយារបស់លោកទើបនឹងសម្រាលកូន នៅលំនៅដ្ឋាន ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។