កំពត៖ នៅវេលាម៉ោង ១៤ និង ៣៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ំ សុភក្ត្រ ប្រធានមន្ទីរសន្តិសុខ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខអូរដីស កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក និងស្រុកជុះគិរី បានចុះបង្ក្រាបករណី ឈូសទន្ទ្រានព្រៃដោយខុសច្បាប់ នៅចំណុចចំការស្លឹកគ្រៃ ស្ថិតក្នុង ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១.ឈ្មោះ សុង វិបុល ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ ( មេការ) រស់នៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
២.ឈ្មោះ ស៊ូ ម៉ាត់ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាដិប សង្កាត់អណ្តូងខ្មែរ
ក្រុងកំពត ខេត្តកំពត។
៣.ឈ្មោះ នាង សុភី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃដំឡូង ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
កម្លាំងចាប់យកវត្ថុតាងគ្រឿងចក្រ អេស្កាវ៉ាទ័រចំនួន ០១គ្រឿង និងត្រាក់ទ័រចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។