ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំង ២៥រាជធានី-ខេត្ត ប្រចាំខែកក្កដា ទិសដៅខែសីហា ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការងារជំនាញហិរញ្ញវត្ថ-បើកចែកល្អ ពង្រឹងការគោរពវិន័យ មានគុណធម៌ សីលធម៌ល្អក្នុងការនិយាយស្តី, ត្រូវមានការប្រុងប្រយ័ត្នក្នុងការលេង Facebook ដែលនាំឱ្យយប៉ះពាល់ដល់កិត្តិយសអង្គភាព និងបុគ្គលខ្លួនឯង, ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងមិនត្រូវជឿតាមការញុះញង់របស់ពួកអគតិជាដាច់ខាត។