ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាល មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការ-មេបញ្ជាការរង កងអនុសេនាធំចល័ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។