ពោធិ៍សាត់៖ នៅវេលាម៉ោង០៩ និង ៣៤ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងអាវុធហត្ថស្រុកវាលវែង ដឹកដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិចំការជ្រៃខាងត្បូង និង កណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានរឹបអូសរថយន្តរ៉េវ (បាកុង) កែច្នៃដឹកឈើសម្រាប់ដឹកឈើ ចំនួន ០២ គ្រឿង និងបានធ្វើការដុតចោលនៅនឹងកន្លែង ។