ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ កូ សន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពឪពុកលោក វរសេនីយ៍ត្រី ជា សុមេធ អនុមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តប៉ៃលិន នៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់បែកចាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,០០០,០០០រៀល ចូលរួមក្នុងពិធីបុណ្យសពផងដែរ។