រតនគិរី៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខខេត្ត សហការជាមួយស្ថាប័នចំរុះ ស្រុកកូនមុំ ចុះបង្ក្រាបទប់ស្កាត់ និងរុករកផលអនុផលព្រៃឈើ ដោយរឹបអូសបានឈើប្រភេទលេខ១ (កកោះ) ចំនួន ០៩សន្លឹក ស្មើនឹង ២.៨០ម៉ែត្រត្រីគុណ ចំណុចនិយាមកាលេខ 0677565.1514314 ត្រង់គុម្ពោតព្រែក្យែ ក្រុមហ៊ុនSK ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានកម្លាំងជំនាញ ដឹកជញ្ជូនទៅរក្សាទុកបណ្តោះអាសន្នក្នុងក្រុមហ៊ុនSK រង់ចាំវាស់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី ។