You are currently viewing កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ!

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៦ និង០០ នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងស្នាក់ការសន្តិសុខ២០២ និងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការស្ថាប័នចំរុះស្រុក ដឹកនាំរួមដោយលោក វរសេនីយ៍ឯក លីដា រិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបបទល្មើសព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅទីតំាងមួយកន្លែងដែលឈ្មួញលាក់ទុក នៅចំណុច (VA 02 250 73 800) ភូមិថ្នល់ទទឹង ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈើចំរុះចំនួន២១៩ ដុំ ស្មើនឹង ១០.២៦៥២ម៉ែត្រត្រីគុណ និងបានប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង រក្សាទុកនិងចាត់ការបន្ត។