ស្វាយរៀង៖ រសៀលថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្ដមសេនីយ៍ ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញត្រួតពិនិត្យកម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ការប្រណាំងកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ពានរង្វាន់សម្ដេច ស ខេង ភូមិភាគវាលរាប់លើកទី១ ឆ្នាំ២០១៩ និងការដាក់តាំងពផ្សព្វផ្សាយលក់ផលិតផលជាតិ-អន្ដរជាតិ ជាច្រើនផងដែរ។