បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ ស្ថិតនៅចំណុចខាងលិចផ្នែកសឹករងក្រុងប៉ោយប៉ែត ចំងាយ៥០០ម៉ែត្រ ស្ថិតនៅព្រំប្រទល់ភូមិចាន់គីរី នឹងភូមិទួលពង្រ។ ជនសង្ស័យមាន
ឈ្មោះ អ៊ិន ប្រាក់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោៈឲ្យឈប់រួចហើយក៏ធ្វើសកម្មភាពវ៉ៃជនរងគ្រោៈចំនួន៣ដៃហើយចាប់សំរ៉ាតសំពត់នឹងចាប់ហែកខោក្នុងអស់ ដោយមិនមានឱកាសយូរ និងក្នុងការភ័យផង ជនសង្ស័យ បានសំរេចរត់គេចខ្លួនទាំងមិនទាន់សំរេចបំណង ក៏ត្រូវកម្លាំងអាវុធហត្ថចាប់បាន។
ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។