កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងព្រៃតំបន់ជិតព្រំប្រទល់ ស្រុកឱរ៉ាល់ និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រឹបអូសឈើអារចម្រុះចំនួន ១៦៣សន្លឹក ស្មើនឹង ០៦ម៉ែត្រត្រីគុណ ដែលជនមិនស្គាល់មុខយកមកលាក់ទុកនៅចំណុចខាងលើ បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យមន្ត្រីបិរស្ថានធ្វើការមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិផ្សារកន្ទួត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។