រតនគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំកម្លាំងចម្រុះ ចុះល្បាតទប់ស្កាត់បង្ក្រាបផលអនុផលព្រៃឈើ នៅចំណុចភូមិសមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយបានរឹបអូសឈើលេខ២ ចំនួន ៤៤កន្ទុយ ស្មើនឹង ១,៩៨០ម៉ែត្រត្រីគុណ ដែលគ្មានច្បាប់អនុញ្ញាត និងរថយន្តកែឆ្នៃ ០១គ្រឿង គ្មានស្លាកលេខ។
បច្ចុប្បន្នវត្ថុតាង បានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។