កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ០៨ និង ០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសត្វទោង។
ជនសង្ស័យទាំង ០៦នាក់រួមមាន៖
១. ឈ្មោះ ហុក ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ នេសាទ
២. ឈ្មោះ ហុក ផេង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នេសាទ
៣. ឈ្មោះ ហុក ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ នេសាទ
៤. ឈ្មោះ ទូច ស្រ៊ុន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ នេសាទ
៥. ឈ្មោះ ឡាយ ថន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នេសាទ
៦. ឈ្មោះ កា បូលី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ នេសាទ អ្នកទាំងប្រាំមួយនាក់ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ រួមទាំងរឹបអូសបានសត្វទោងចំនួន ១៣០ក្បាលផងដែរ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត ចំណែកជនសង្ស័យ ធ្វើការអប់រំអោយត្រឡប់ទៅលំនៅដ្ឋានវិញ។