You are currently viewing ឧត្តមសេនីយ៍ អ៊ុក សាម៉ុន អញ្ជើញបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

ឧត្តមសេនីយ៍ អ៊ុក សាម៉ុន អញ្ជើញបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដល់នាយ នាយរងអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធាមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។