កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវនិងរុករក វត្ថុតាង បទល្មើសព្រៃឈើ ដែលបានរត់គេចពីទឹកដីនៃខេត្តពោធិសាត់ មកលាក់ក្នុងភូមសាស្ត្រភូមិច្រកទាក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកម្លាំងបានរកឃើញឡានប៉ាកុងចំនួន ០៦គ្រឿង និងរង់ចាំជំនាញកាត់ជាកំណាត់ៗ រួចធ្វើការដុតបំផ្លាញចោលនៅថ្ងៃស្អែកនេះ ។