កណ្តាល៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុច ក្រោយវត្តវិហារសួគ៌ជើង ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឃាត់ខ្លួនសង្ស័យបានចំនួន ០៥នាក់៖
១.ឈ្មោះ ហាក់ គង់គា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ.ឃុំកើតហេតុ ។
២.ឈ្មោះ លាង ស៊ុនហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ.ឃុំកើតហេតុ ។
៣.ឈ្មោះ នរៈ ដែនចក្រាយុទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
៤.ឈ្មោះ លន់ ដេវិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរត្រាក់ទ័រ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
៥.ឈ្មោះ ផា ម៉េងហួរ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
– ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ១៣កញ្ចប់។
– ទូរស័ព្ទចំនួន ០៦គ្រឿង
– ដាវដែកឆ្នៃ ០១ដើម
– ដែកឆាប ០១ដើម
– សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។