កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់៖
១.ឈ្មោះ ឆុន មាស ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកថោង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
២.ឈ្មោះ អ៊ុច សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូនសរ ឃុំដូនសរ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។
វត្ថុតាងចាប់យកមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៨កញ្ចប់,ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។