You are currently viewing កម្លាំងអាវុធហត្ថរកឃើញរឹបអូសរថយន្តដំរីកែច្នៃចំនួន ០១ គ្រឿង និងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង

កម្លាំងអាវុធហត្ថរកឃើញរឹបអូសរថយន្តដំរីកែច្នៃចំនួន ០១ គ្រឿង និងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង

ពោធិ៍សាត់៖ នៅវេលាម៉ោង១៥ និង ៥៧នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅតុមូល ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹបអូសរថយន្តដំរីកែច្នៃចំនួន ០១ គ្រឿង និងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង ។