You are currently viewing កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបាញ់បោះសេរី

កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបាញ់បោះសេរី

កណ្តាលៈ បុរសម្នាក់ដែលគេស្គាល់ថាជា មន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ខ្លួន ក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់បោះសេរី នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំការស្វាយភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនបាញ់បោះរូបនេះមានឈ្មោះ ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ ជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ៧១៩៨៥ បំរើការនៅអង្គភាព នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លីម៉ាក BERTTAលេខPX5341M ផលិតនៅប្រទេសអ៊ីតាលី បង់មួយមានគ្រាប់១៥គ្រាប់ និងសំបកកាទុសបាញ់រួចអស់ចំនួន៩គ្រាប់ លិខិតបេសកកម្ម ០០០៤៥៤ ប័ណ្ណប្រើប្រាស់លេខ ខ អ 9 ០៤៣៦៥ និងអត្តសញ្ញាណប័ណ្ណ នគរបាលជាតិ១សន្លឹក។
យ៉ាងណាក៏ដោយ មិនទាន់ដឹងថា ការបាញ់បោះនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ តែបើតាមប្រភពខ្លះអះអាងថា អាចបណ្តាលមកស្រវឹង។
បច្ចុប្បន្នខាងកំលាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕
១

១១

១១១