ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើពិធីបើកវគ្គបំប៉នជំនាញការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ដល់ នាយ នាយរងអាវុធហត្ថខេត្តក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ/មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបផងដែរ។