បន្ទាយមានជ័យ៖ ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នជំនាញ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង នាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថ និងសិក្ខាកាម ជាច្រើនរូបទៀត ។ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គពិសេសបំផុត ដោយយើងបានបញ្ចូលមុខវិជ្ជាមួយទៀតគឺលំហាត់ក្បាច់គុណបុក្កតោ ដូចនេះសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមបទបញ្ជា ការចង្អុលបង្ហាញរបស់គ្រូបង្វឹក និងការគោរពវិន័យឲ្យបានជាដាច់ខាត ព្រោះការហ្វឹកហ្វឺនបំប៉នជំនាញវគ្គនេះ គឺបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យការអនុវត្តតួនាទី-ភារកិច្ចឲ្យកាន់តែមានប្រសិទិ្ធភាពខ្ពស់ និងរួមចំណែកក្នុងកិច្ចការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា តាមបទបញ្ជាលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ផែនការឲ្យគ្រប់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនដល់កងកម្លាំងដើម្បីពង្រឹងសមត្ថភាពខ្ពស់ និងកាយសប្បទាឲ្យបានរឹងមាំ ជាពិសេស ខេត្តដែលនៅជាប់ព្រំដែនត្រូវតែហ្វឹកហាត់ជាប្រចាំេះ ដើម្បីបង្រ្កាបរាល់បទល្មើសនៅតាមព្រំដែនឲ្យមានប្រសិទ្ធិភាព៕