កណ្តាល៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចមាត់ទន្លេស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់៖
១.ឈ្មោះ គាំ ចិត្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២.ឈ្មោះ ឃី វិរុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាលខែល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យកមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៥គ្រឿង, ដាវដែកចំនួន ០១ដើម, សំភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។