You are currently viewing អាវុធហត្ថខេត្តរតនគិរី ដុតបំផ្លាញម៉ូតូកែច្នៃដឹកឈើមួយគ្រឿង!

អាវុធហត្ថខេត្តរតនគិរី ដុតបំផ្លាញម៉ូតូកែច្នៃដឹកឈើមួយគ្រឿង!

រតនគិរី៖ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តរតនគិរីដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានចុះល្បាតបង្ការទប់ស្កាត់ និងបង្ក្រាបផលអនុផលព្រៃឈើ ដោយរឹបអូសម៉ូតូកែច្នៃដឹកឈើចំនួន ០១គ្រឿង និងឈើចំនួន ០២ដុំ ស្ថិតត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះដែរកម្លាំងបានធ្វើការដុតបំបផ្លាញចោលម៉ូតូកែឆ្នៃ ចំណែកវត្ថុតាងឈើបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីចាត់ការបន្តតាមនីតិវិធី ។