បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីបញ្ជាការ កងរាអាវុធហត្ថខេត្តបាត់ដំបង បានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅខែសីហា ឆ្នាំ២០១៩ ដឹកនាំប្រជុំដោយលោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក
ក្នុងនោះផងដែរ លោក ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានចែកលិខិតថ្លែងអំណរគុណ ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ឆ្នាំ២០១៩ ពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តបាត់ដំបងផងដែរ។