សៀមរាបៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង ស្ថិតនៅចំណុច ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យមានឈ្មោះ ៖
០១. ឡុង ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ឆ្នោត ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
០២. តែម សាវីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ឆ្នោត ទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
០៣. មៀច មានន្ទ ភេទប្រុស អាយុ30ឆ្នាំមុខរបរ បេឡាឆ្នោតខ្មែរ ទីលំនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
+វត្ថុតាងចាប់យករួមមានៈ
០១. ម៉ាស៊ីនអេឡិចត្រូនិចចំនួន ០២គ្រឿង
០២. ម៉ាស៊ីនគិតលេខចំនួន ០២គ្រឿង
០៣. ទូរសព្ទ័ចំនួន០៥គ្រឿង
០៤. ផ្លាកលទ្ធផលឆ្នោតចំនួន ០៣បន្ទះ
០៥. ប្រាក់រៀល ១២១ ៥០០រៀល និងសំភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថកំពុងកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូង។