You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើអនីតិជន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើអនីតិជន

ព្រៃវែង៖ នៅវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់កុមារីរងគ្រោះ និងដោយទទួលបានបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង និងកម្លាំងជំនាញមន្ទីយុត្តិធម៌បានចុះបង្ក្រាបករណី រំលោភសេពសន្ថវៈ លើអនីតិជននៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បង្ករឡើងដោយជនសង្ស័យឈ្មោះ ហេង សេងហ៊ាប ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើបានចាប់រំលោភ កុមារីរងគ្រោះឈ្មោះ យ រ អាយុ ១៧ ឆ្នាំ ក្រោយស្ដាប់ចម្លើយ ជនសង្ស័យបានសារភាពថារូបគេពិតជាបានរំលោភលើកុមារីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។