You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៦ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ញ៉ា ញឿន

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៦ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ញ៉ា ញឿន

បាត់ដំបង៖ នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងសហការី បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣៦,៤៤៥,៥០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ទោ ញ៉ា ញឿន នាយឃ្លាំង កងរាជអាវុធហត្ថខេត្តបាត់ដំបង ។
លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឱ្យដឹងថាថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ។ ជាមួយគ្នានោះដែរលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បាននាំយកថវិការចំនួន ២,១០០,០០០រៀល ចូលបុណ្យសពលោក សួន សុខេន ជំទប់ទី១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងផងដែរ។