តាកែវ៖ នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឈឹម សវ៉ាតឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បាមអញ្ជើញចុះសាកសួរសុខទុក លោក អនុសេនីយ៍ឯក ហម សៃ ជំនួយការមន្ទីរបច្ចេកទេសសន្តិសុខ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិខ្លាគ្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តចំនួន ១.៦១៥.០០០ រៀលប្រគល់ជូនផងដែរ។