ភ្នំពេញ៖ នៅព្រឹកនេះលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រធានាធិបតីនៃសាធារណៈរដ្នសង្គមនិយម ប្រជាធិបតេយ្យ ស្រីលង្កា និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តសាលដីការតុលាការ ព្រមទាំងត្រួតពិនិត្យការស្នើសុំគ្រាប់សម្រាប់ហ្វឹកហាត់បាញ់ របស់សិក្ខាកាមវគ្គបណ្តុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣ និងសិក្ខាកាមវគ្គបំប៉នបើកបរ បាញ់គ្រាប់ពិតរថពាសដែក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)។