ភ្នំពេញ៖ លោកស្រី វរសេនីយ៍ទោ វង្ស ណារុណ តំណាងលោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារយ៉េនឌ័រ បានដឹកនាំក្រុមការងារយ៉េនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះសាកសួសុខទុក្ខ លោកស្រី វរសេនីយ៍ត្រី ឡុង រដ្ឋា ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្មំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩នេះ និងបាននាំយកថវិកាមួយចំនួនប្រគល់ជូនផងដែរ ៕