កណ្តាល៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីគ្រឿងញៀន នៅចំណុចវត្តសំរោងធំ ស្ថិតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ឈ្មោះ លៀង អ៊ូជី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តា, ឈ្មោះ នួន ចាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ ណាំ ភក្តី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កម្លាំងបានចាប់យកវត្ថុតាងមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ទូរស័ព្ទចំនួន ០៥គ្រឿង, ដាវដែកចំនួន ០១ដើម និងសម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី។