ព្រះសីហនុ៖ នៅវេលាម៉ោង ១០ និង០០ នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន ដែលកម្លាំងបង្រ្កាបបានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័មានឈ្មោះ ម៉ា សុខទី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលអូរ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ គន្ធ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលអូរ២ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ វង្ស រាជ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ វ៉ន សុខ អាយុ ១៩ឆ្នាំ ភេទប្រុស មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងដែលបង្ក្រាបបានមានម្សៅសថ្លាចំនួន ៣១កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ប្រាក់រៀល ចំនួន៥០.០០០រៀល, ប្រាក់ដុល្លារចំនួន ២០ ដុល្លារ និងម៉ូតូចំនួន ០២គ្រឿង។