ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ០០ នាទីថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងអាវុធហត្ថស្រុកវាលវែង ដឹកដោយ លោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅ ស្រែពាំង ភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានរឹបអូសរថយន្តរ៉េវ (បាកុង) កែច្នៃ ០១ គ្រឿង និងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង ។