ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំងកងអន្តរាគមន៍ពិសេសចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបូកសរុបលទ្ធផលការងារ ធានាផ្គត់ផ្គង់ជូនដល់នាយនិងពលអាវុធហត្ថ។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណ អេស្នងការ ស្នងការដ្ឋានភ័ស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានវត្តមានចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ស្វាយ សូដា នាយករងផ្គត់ផ្គង់ និងក្រុមការងារមកពីក្រសួងការពារជាតិ ព្រមទាំងនាយនិងអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕