ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ធ្វើការរបស់លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារ បើកប្រាក់គោលនយោបាយ បញ្ចុះ និងបូជាសពដល់នាយនិងពលអាវុធហត្ថ។ កម្មវិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជានាយការិយាល័យហិរញ្ញវុត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍នាយរងសេនាធិការ, ស្នងការ, នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕