You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល ជាមួយអ្នកជំងឺ និងគ្រូពេទ្យ បង្អែកស្រុករមាសហែក!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល ជាមួយអ្នកជំងឺ និងគ្រូពេទ្យ បង្អែកស្រុករមាសហែក!

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែក ស្រុករមាសហែក ខេត្តស្វាយរៀង លោក នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ អ្នកជំងឺកំពុងសម្រាកព្យាបាល និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីពេទ្យបង្អែកស្រុករមាសហែក ។ ក្នុងពីធីសំណេះសំណាលនោះផងដែរ លោក នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាដល់គ្រូពេទ្យចំនួន ៨៥នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល, ទឹកដោះគោស្រស់ចំនួន ១០០កេស និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៥នាក់ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ចំណាយផ្សេងៗ ៥លានរៀល សរុបចំនួន ១៧.២៥០.០០០៛ ។