កំពង់ស្ពឺៈ នាព្រឹកថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៧និង១០នាទី អាជ្ញាធរក្រុងច្បារមនបានដឹកនាំកម្លាំង និងសហការជាមួយកងរាជអាវុហត្តក្រុងច្បារមនចុះបង្ក្រាបទៅលើក្រុមយុវជនវ័យៗក្មេងនាំគ្នាមករួមភេទ និងជក់គ្រឿងញៀនតាមទីសាធារណៈ នៃចំណតរថយន្តជាដើម។
ការចុះបង្ក្រាបនេះផងដែរ អាជ្ញាធរបានឃាត់ពួកគេក្នុងបទល្មើសអាសអាភាសជាក់ស្តែង ទើបយកមកធ្វើការអប់រំណែនាំផងដែរ ដល់យុវជនចំនួន 0៦នាក់ ក្នុងនោះមាននារី0៣នាក់ ដែលយកទីសាធារណះធ្វើជាផ្ទះ ជាកន្លែងរួមភេទ ជក់គ្រឿងញៀន ឋិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ៕