កណ្តាល៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម ប្រុសលីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងដកហូតវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ និងទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។