ឧត្តរមានជ័យ៖ នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រគល់ថវិកាមាតុភាពរបស់រាជរដ្ឋាភិបាល ជូនដល់អាវុធហត្ថនារី ចំនួន ២នាក់ ដែលឆ្លងទន្លេរួច ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០០.០០០ រៀល។