You are currently viewing កម្លាំងអាវុធហត្ថ សហការចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង រឹបអូសឈើបានជាង ១៦ម៉ែត្រត្រីគុណ!

កម្លាំងអាវុធហត្ថ សហការចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង រឹបអូសឈើបានជាង ១៦ម៉ែត្រត្រីគុណ!

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៤.០០ នាទី ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ សហការជាមួយកំលាំងចំរុះ ចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយដកហូតឈើប្រភេទលេខ១ ចំរុះចំនួន ៣៧២ដុំ ស្មើនឹង ១៦,៥២ ម៉ែត្រត្រីគុណ បច្ចុប្បន្នត្រូវបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាត់ការបន្តតាមនីតិវិធីបន្ត។