បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុហត្ថខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក និងសិក្ខាកាមជាច្រើនរូបទៀត។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។