You are currently viewing តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរគ្រួសារអាវុធហត្ថ!

តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរគ្រួសារអាវុធហត្ថ!

កណ្តាល៖ ដោយបានការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់គ្រួសារអាវុធហត្ថទើបសម្រាលកូន និងជួបគ្រោះថ្នាក់ចរាចរណ៍ ចំនួន ០២គ្រួសារ គឺលោក អនុសេនីយ៍ទោ មាន រ៉ាវី ជំនួយការការិយាល័យប្រតិបត្តិការ ភរិយាទើបសម្រាលកូន ទទួលបានថវិកាចំនួន ១.១០៣.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន និងលោក អនុសេនីយ៍ត្រី នៅ សាវុធ សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានថវិកាចំនួន ៣.៩៥0.000 ៛ និងសម្ភារៈមួយចំនួនទៀត។

ក្នុងឱកាសនោះ ក្រុមគ្រួសារឆ្លងទន្លេនិងគ្រួសារមានជំងឺ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។