You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង

ស្វាយរៀងៈ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសតែង តាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការចូលរួម ពីអស់លោកជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការក្រុង/ស្រុកទាំងអស់ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួនចូលរួម១១៦ នាក់ ក្នុងនោះប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិចំនួន៨៩ នាក់។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ក្រើនរំលឹកដល់អាវុធហត្ថនៅក្រោមឱវាទ ឲ្យអនុវត្តការងារទៅតាមតួនាទីភារកិច្ច ចេះប្រើប្រាស់ព័ត៌មានវិទ្យា និងបានណែនាំឲ្យមន្ទីរជំនាញតាមដាននិងក្តាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនអោយបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបបទល្មើសដែលកើតឡើងអោយមានប្រសិទ្ធភាព។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្តល់អនុសាសន៍ដល់មេបញ្ជាការតាមបណ្តា ក្រុង-ស្រុក ធ្វើយ៉ាងណាសហការអោយបានល្អជាមួយរដ្ឋអំណាច ភូមិឃុំ និងប្រជាការពារភូមិព្រមទាំងធ្វើល្អជាមួយប្រជាពលរដ្ឋទូទៅដើម្បីងាយស្រួលក្នុងការតាមដានសភាពការណ៍ និងបង្ក្រាបបទល្មើសដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាន់ពេលវេលា ។ ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ពង្រឹងបន្ថែមនូវស្មារតីសាមគ្គីភាពផ្ទៃក្នុងអង្គភាពអោយបានល្អ រក្សាអោយបាននូវឆន្ទៈក្នុងការការពារ រដ្ឋធម្ននុញ្ញនិងបេ្ដជ្ញាអនុវត្តគ្រប់វិធានការណ៍ ដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅបានល្អប្រសើរ ៕
s

ss

sss

ssssssssssssss