ព្រៃវែង៖ នៅវេលាម៉ោង ០១ និង ៤០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កម្លាំងអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយចាប់យកវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន ០៩កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។